ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
កាស៊ីណូ សុខ គីម ម៉េង ច្រកព្រំដែន​ទ្វេភាគី​តន់​ហន់ បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀត​ណាខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​អត់​ប៉ាស្ព័រ ឆ្លងដែន​ចេញ​ចូល​មក លេងល្បែង​សុីសង​ដោយ​សេរីយ៉ាង​គគ្រឹកគគ្រេង រីឯ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​រួម​នឹង​មេ​ប៉ុស្តិ៍​ច្រកព្រំដែន​ទ្វេភាគី​តន់​ហន់ រក្សា​ភាព​ស្ងៀមស្ងាត់​.!
Sun,25 May 2025 (Time 10:22 AM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ | ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 5នាក់)

​កំពត ៖ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​ឲ្យដឹងថា កាស៊ីណូ សុខ គីម​ម៉េង បើក​ដំណើរការ​អោយ​ក្រុម​ញៀន​ល្បែង​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម​ខ្លះ​មាន​ប៉ាស្ព័រ ខ្លះ​អត់​ប៉ាស្ព័រ​ឆ្លងដែន​ចេញ​ចូល​មក​លេង​ល្បែង​សុីស​ង​ជល់មាន់ បៀ​រ អាប៉ោង និង​ល្បែង​ជាច្រើន​ប្រភេទ​ទៀត ដោយ​សេរី​យ៉ាង​គគ្រឹកគគ្រេង​នៅ​កាស៊ីណូ​ច្រកព្រំដែន​ទ្វេភាគី តន់​ហន់ តាម​អំពើ​ចិត្ត​។​

​មជ្ឃដ្ឋាន​ខាងក្រៅ បាន​រិះគន់​ទៅលេី អាជ្ញាធរ​និង​សមត្ថកិច្ច មូលដ្ឋាន​បាន​ត្រឹម រក្សា​ភាព​ស្ងៀមស្ងាត់ មិនទាន់​ឃើញ​ចាត់​កម្លាំង​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​នៅឡើយ​ទេ​!​បើទោះបី​សារព័ត៌មាន​ក្នុងស្រុក​ជា​ច្រើន​អង្គភាព​បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​នូវ​ភាពមិនប្រក្រតី​នៃ​កា​សុីណូ សុខ គឹម​ម៉េង ដែល​បើក​អោយ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ខ្លះ​មាន ប៉ាស្ព័រ​ខ្លះ អត់​ប៉ាស្ព័រ​ចេញ​ចូល​មក​លេង​ល្បែង​សុីសង​យ៉ាង​គគ្រឹកគគ្រេង​យ៉ាង​ណាក៍​រក្សា​ភាពស្ងៀមស្ងាត់​ផង​ដែរ​គេ​សង្ស័យថា ខ្លាច​បាត់បង់​ផលប្រយោជន៍​ទេ​ដឹង​? ទើប​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កំពត មិន​ចាត់​វិធានការ​បង្ក្រាប​។​

​ប្រភព​ពី​អ្នកញៀន​ល្បែង​ដែល​ធ្លាប់​ចេញ​ចូល​លេង​ល្បែងស៊ីសង​ខុសច្បាប់​ដែល​ជ្រក​ក្នុង​កាស៊ីណូ លោក សុខ ចាយ ហៅ សុខ គីម​ម៉េង នៅ​ច្រក​ព្រំដែន​ទ្វេភាគី តន់​ហន់ កម្ពុជា​-​វៀតណាម ស្ថិតនៅក្នុង​ភូមិ ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ខាងលើ​នៅ​តែ​បន្ត​បើក​ដំណើរការ​ឱ្យ​ក្រុម​ញៀន​ល្បែង​ប្រជា​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​អត់​ប៉ាស្ព័រ​ឆ្លងដែន​ចេញ​ចូល​លេង​ល្បែង​សុីសង​យ៉ាង​អនាធិបតេយ្យ ផ្ទុយ​ពី​.​ស ជ​. ណ .​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ ដែល​មិន​អនុញ្ញាត​អោយ​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​លេង​ល្បែង​នៅក្នុង កា​សុីណូ នោះឡើយ ។​

​មហាជន​រិះគន់​ដាក់​ការសង្ស័យថា សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ប្រាកដជា​មាន​ការ ឃុបឃិត​ជា​ប្រព័ន្ធ ទើប កាស៊ីណូ លោក សុខ ចាយ​ហៅ​សុខ គឹម​ម៉េង នៅ​ច្រក​ព្រំដែន​ទ្វេភាគី តន់​ហន់ នៅតែ​មាន​សង្ឃឹម​នៅតែ​បន្ត​បើក​ដំណើការ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ញៀន​ល្បែង​និង​ជនជាតិ​វៀតណាម​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​អត់​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​សុីសង យ៉ាង​សុខ​ស្រួល​បំផុត ដោយ​គ្មាន​ការទប់ស្កាត់​និង​បង្ក្រាប ពី​សំណាក់ អាជ្ញា​ធរមាន​សមត្ថកិច្ច មូលដ្ឋានឡេ​ី​យ​។​

​មជ្ឈដ្ឋាន​មហាជន បាន​លើកឡើង​ថា ប្រសិន​មិន​មាន​ការ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នោះទេ ម្ចាស់​កាស៊ីណូ សុខ គីម​ម៉េង មិន​ដែល​ហ៊ាន​ផ្គើន​ជាមួយ​ច្បាប់​ស្តីពី ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្គើន​បទបញ្ជា​ប្រមុខ​ថ្នាក់ដឹកនាំ នោះដែរ​។​

​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ព្រែក​ក្រើស ឃុំ​ព្រែក​ក្រើស ស្រុក​កំពង់ត្រាច ស្នើសុំ​ដល់​នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ .​លោក ម៉ៅ​ធ​ន្ទិ​ន អភិបាល​ខេត្ត​កំពត និង ម៉ៅ ចន្ទ័​មធុ​រិទ្ធ ស្នងការ​ខេត្ត​កំពត មេត្តា​ចាត់​វិធានការ​ក្តៅ​ចំពោះ​ម្ចាស់ កាស៊ីណូ សុខ គីម​ម៉េង ដែល​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​វៀតណាម​ខ្លះ​មាន​ប៉ាស្ព័រ​ខ្លះ​អត់​ប៉ាស្ព័រ​ចេញ​ចូល​លេង​ល្បែង​ស៊ីសង​ជាច្រើន​ប្រភេទ​ដែល​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​នោះ​ផង​ទាន​៕​