ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
​អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ស្រាវជ្រាវ លោក លី ម៉ៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ ទាំង​យប់​ទាំង​ថ្ងៃ
Sat,24 May 2025 (Time 02:26 PM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ | ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 34នាក់)

​ប្រភព​ពី​ក្រុម​អ្នករកស៊ី​ដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ជា​តិលេ​លេខ​៥​តែងតែ​រអ៊ូរទាំ​អំពី​ករណី​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នៅ​ចំណុច ផ្លូវជាតិ​ល​លេខ​៥​ថា​លោក លី ម៉ៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​​ភូមិ​ពុកឆ្មា​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​ថា​ជញ្ចីង​ថ្លឹង​រថយន្ត​នេះ​ប្រែ​ក្លាយទៅជាជ​ញ្ចី​ង​ថ្លឹង​លុយ​តាមរបៀប​ពុករលួយ ទោះប្បី​ជា​មិន​លើស​ទម្ងន់ ក៏​មន្ត្រី​នៅ​ស្ថានីយ៏​ជញ្ជីងថ​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ទី​នោះ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​និង​កាហ្វេ​ផងដែរ វា​ក្លាយទៅជា​ទម្លាប់​គួរឲ្យ​ស្អប់ខ្ពើម ។​

​ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ ឆ្លងកាត់ ស្ថានីយ៍​ជញ្ជីង​បានឲ្យដឹង​ទៀតថា លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​ក៏​តម្រូវឲ្យ​បង់​លុយ​តាម​ការកំណត់ មិន​គូ​រណា លោក ព្រួញ រដ្ឋា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ដ​បាត់ដំបង​បណ្ដែតបណ្ដោយ​អោយ​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​នោះទេ​។​

​ក្រុម​ឈ្មួញ​អ្នករកស៊ី​ដឹក​ទំនិញ​បើករថយន្ត​ភាគច្រើន​បាន​ព្យាយាម​គេ​ចវាង​តាមផ្លូវ​ផ្សេងៗ​ពីព្រោះ​តែ​មន្ត្រី​នៅ​ប្រចាំការ​នៅ​ស្ថានីយ៍​មួយ​នេះ​ទារលុយ​ច្រើនៗ​ពេក​បើ​ទោះប្បី​ជា​មាន​ការ​លើស​ទម្ងន់​បន្តិចបន្តួចក៏​ដោយ​។​

​ជាងនេះទៅទៀត បើ​ទោះបីជា​មិន​លើស​ទម្ងន់​ក៏​មិន​ត្រូវ​ហាមាត់​លូក​ដៃ​សុំ​លុយ​ថ្លៃ​បាយ​ទឹក​កាហ្វេ​ប្រចាំ​ថ្ងៃ​នោះ​ដែរ ព្រោះ​អ្នក​រកស៊ី​ដឹក​ទំនិញ​ទទួលស្គាល់ថា ការដឹកជញ្ជូន​វា​អាចមាន​លើស​ទម្ងន់​បន្តិចបន្តួច ប៉ុន្តែ​មិន​ដល់​ថ្នាក់​រាប់​តោន​នោះ​ទេ ។ រី​ឯ​ពួក​មន្ត្រី​ដែល​ប្រចាំការ​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នេះ​បន់​ឲ្យតែ​មាន​រថយន្ត​ដឹក​លើស​ទម្ងន់​ដើម្បី​សង្កត់ ក យក​លុយ​តែប៉ុណ្ណោះ​។​

​រឿង​ពួក​មន្ត្រី​នៅ​ស្ថានីយ៍​ថ្លឹង​រថយន្ត​នេះ​ពិតជា​បង្ក​ឲ្យមាន​ការ​ក្តៅ ក្រហាយ​ដល់​អ្នក​រកស៊ី​ដឹក​ទំនិញ​នានា​ហើយ​ជាពិសេស​ពួក​អ្នក​ដឹក​ទំនិញ​មួយចំនួន​ឆ្លៀត​ឱកាស​វាង​ផ្លូវ ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ដ៍ទៃទៀត នឹង ស្ពាន ខូចខាត​ជា​បន្ដបន្ទាប់​ផងដែរ​។​

​បញ្ហា​នេះ​ហើយ​ក្រុម​អ្នកបើកបរ​រថយន្ត​នឹង​ឈ្មួញ​រកស៊ី​ដឹក​ទំនិញ​តូចធំ​ក៍​សូម​សំណូមពរ​ទៅ​ដល់ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង លោក សេង ឈួន រដ្ឋលេខាធិការ​ក្រសួង និង​ជានុ​ប្រធាន គណៈកម្មការ សម្របសម្រួល ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ទូទាំងប្រទេស ជាពិសេស​ទៅទៀត លោក សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង មិន​គូរ​បណ្ដែតបណ្ដោយ​ឲ្យ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ឈ្មោះ​លី ម៉ៅ ជា​ប្រធាន​ជញ្ជីង​ផ្លូវជាតិ​លេខ​៥​និង​បក្សពួក​មន្ត្រី​នៅ​ចំណុច​ភូមិ​ពុកឆ្មា​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​​ភូមិ​ពុកឆ្មា​ឃុំ​អន្លង់​វិល​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង ប្រែក្លាយ​ជា​ជញ្ជីង​ថ្លឹង​លុយ តាមរបៀប​ជិះសេះ​លែងដៃ​នោះទេ ៕