ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ល្បែងស៊ីសង​ឆ្នោត​វៀតណាម​ដុះ​ស្លែ​ស្ថិតនៅ​សង្កាត់​អូរ​ឬ​ស្សីទី​៣ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​នៅ​ចំ​កណ្ដាល​ក្រុង បើក​ដំណើរការ​អោយ​ក្រុម​ញៀន​ល្បែង​លេង​ដោយ​សេរី យ៉ាង​ពេញបន្ទុក រីឯ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន រក្សា​ភាព​ស្ងៀម ស្ងាត់​.!
Mon,19 May 2025 (Time 10:01 AM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ | ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 44នាក់)

ភ្នំពេញ ៖ ទីតាំង​ល្បែង​ស៊ីសង​ឆ្នោត​វៀតណាម​ដុះ​ស្លែ ខុសច្បាប់ នៅ​កណ្ដាល​ក្រុង បើក​ដំណើរ ការ​អោយ​ក្រុម​ញៀន​ល្បែង​លេង​ដោយ​សេរី​យ៉ាង​គគ្រឹកគគ្រេង​ជ្រក​ក្រោម​ស្លាក​“​លី​ហួរ​” វេ​លុយ​. ដាក់ លុយ​.​ដក​លុយ អាស័យដ្ឋាន​:​ផ្ទះ​លេខ​៣៤ ផ្លូវ​លេខ​១៦៤ សង្កាត់​ផ្សារ​អូរ​ឬ​ស្សីទី​៣ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បើក​ដំណើរការ​អោយ​ពលរដ្ឋ​ខ្មែរ​ចេញ​ចូល​លេង​ល្បែង​យ៉ាង​សប្បាយ​ប្រហែល​មេ​ឆ្នោត​វៀតណាម​មួយ​កន្លែង​នេះ​មាន​អំណាច​ធំ​ហើយ ? ទើប​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​បង្ក្រាប​នោះ​។​

​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​អូរ​ឬ​ស្សីទី​៣​ស្នើសុំ​ដល់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជួយ​ចាត់​កម្លាំង​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ទប់ស្កាត់​និង​បង្ក្រាប​ម្ចាស់​ទីតាំង​បន​ល្បែង​សុីសង​ឆ្នោត​វៀតណាម​ស្ថិតនៅក្នុ​ង​មូលដ្ឋា​នខាង លើ​អោយមាន​ប្រសិទ្ធភាព​ផង​។​ដោយហេតុ ថា អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​៧ មករា មិន​ហ៊ាន​បង្ក្រាប​មេ​ឆ្នោត​វៀតណាម​ដុះ​ស្លែ​ប្រចាំ​សង្កាត់ អូរ​ឬ​ស្សីទី​៣ អាស័យដ្ឋាន​: ផ្ទះ លេខ ៣៤ ផ្លូវ​លេខ ១៦៤ ខណ្ឌ​៧ មករា​នោះ​ទេ​! បែ​ជា​បណ្ដោយអោយ​ម្ចាស់​ឆ្នោត​វៀតណាម​រូបនេះ​បើក​ដំណើរ ការ​អោយ​ក្រុម ញៀន​ល្បែង​លេង​យ៉ាង​គគ្រឹក គគ្រេង​ដោយ​សេរី​? មិន​បង្ក្រាប ។​ដែល​បញ្ហា​នេះ​ធ្វើអោយ​មហាជន​ក៍​ដូច​ប្រជាពលរដ្ឋ​រិះគន់​ដាក់​ការ សង្ស័យ​ថា​ឆ្នាំងបាយ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទេ​ដឹង​? ឬ​មាន​ហ៊ុន​ហយ​?​ទើប​មិន​ហ៊ាន​បង្ក្រាប​! ហ៊ាន​ផ្គើន​បទបញ្ជា​នាយករដ្ឋមន្ត្រី ។​

​ប្រភព​បាន​បន្ត​អោយដឹងទៀតថា មេ​ឆ្នោត វៀតណាម​ដុះ​ស្លែ​ប្រចាំ អូរ​ឬ​ស្សីទី​៣ នៅ​ខាងក្រោយ​មាន​ឌឿងហែម ខាង​មុខ​មាន​ស្លាក​. លី​ហួរ​.​វេ​លុយ​.​ដក​លុយ​.​ដាក់​លុយ​.​អាស័យដ្ឋាន​ផ្ទះ លេខ ៣៤​ផ្លូវ​លេខ​១៦៤ បើក​អោយ​ក្រុម​ញៀន​ល្បែង​ចេញចូល​ចាក់​កត់​ភ្នាល់​ដាក់​លុយ​ប្រមូលបាន​រាប់ពាន់​រាប់​មុឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃៗ​ដោយ​សេរី គ្មាន​ការលាក់លៀម​អ្វី​ទាំងអស់​ហើយក៍​មិន​រំខាន​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​។​ប្រភព​ពី​ក្រុម​ញៀន​ល្បែង​ចេញ​ចូល​ចាក់​ភ្នាល់​ឆ្នោត​វៀតណាម​បាន​បង្ហើប​អោយដឹងថា បុគ្គល​ដែល​មានឈ្មោះ (​ចែ​លី​ហៅ​អា​លី​) មេ​ឆ្នោត​វៀតណាម​ដុះ​ស្លែ​តែង តែ​អួតអាង​ប្រាប់​ក្រុម​ញៀន​ល្បែង​ថា មកលេង​ចាក់​ភ្នាល់​កន្លែង​ខ្លួន ខ្លួន​ធានា​សុវត្ថិភាព​មួយ​រយ​ភាគរយ​មិន​មាន​បញ្ហា​នោះ​ឡើយ​ព្រោះថា​ខ្លួន​បាន​រត់​ការបង់​សួយ​សារ​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​រួចរាល់​អស់ហើយ ? ទើប​ហ៊ាន​បើក​កត់​ភ្នាល់​ឆ្នោត​វៀតណាម​និង​ឆ្នោត​ផ្សេងៗ​ទៀត​ដំណើរការ​រហូត​មកដល់​បច្ចុប្បន្ន​។ បើ​ទោះបី​មាន​បទបញ្ជា​ពី ព្រះឥន្ទ្រ​ក៍​ទីតាំង​មេ​ឆ្នោត​វៀតណាម​មួយ​កន្លែង​ខាងលើ​នៅ​តែ​បន្ត​បើក​ដំណើរការ​អោយ​ក្រុម​ញៀន​ល្បែង​លេង​យ៉ាង​គឃ្លើន​ដដែល ? រីឯ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់​? មិន​ខ្វល់​ពី​បទ​បញ្ជា​នាយករដ្ឋមន្ត្រី​នោះ​ឡើយ​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី ១៨ ខែ​កុម្ភ​: ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​វេន បាន​ចេញ​បទបញ្ជា​ដល់ អភិបាល រាជធានី ខេត្ត ទាំងអស់​នូវ​ទូទាំងប្រទេស​ត្រួតពិនិត្យ​ជា បន្ទាន់​លើ​ទីតាំង​បន​ល្បែង​សុីសង​ខុស​ច្បាប់គ្រប់​ប្រភេទ​ផ្សងសំណាង​ទាំងអ​ស់​គ្មាន​ការលើកលែង​។
​ដោយឡែក​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​សង្កាត់​អូរឬស្សីទី​៣ ខណ្ឌ​៧​មករា ប្រងើយ​កន្តើយ​បណ្ដោយ​អោយ​មេ​ឆ្នោត​វៀតណាម​ឈ្មោះ (​ចែ​លី​ហៅ អា​លី​)​អាស័យដ្ឋាន​:​ផ្ទះ​៣៤​ផ្លូវ​លេខ​១៦៤ សង្កាត់​អូរ​ឬ​ស្សីទី​៣.​ខណ្ឌ​៧​មករា បើក​ដំណើរការ​អោយ ក្រុម​ញៀន​ល្បែង​ចេញ​ចូល​លេង​ចាក់​ភ្នាល់​យ៉ាង​ពេញបន្ទុក ។ មិន​ទាន់​ចុះ​ទប់ស្កាត់​និង​បង្ក្រាប​អោយ​ស្រប​តាម​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​ដែល​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​ដោយ​ក្រសួង​មហា​ផៃ្ទ ដើម្បី​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​៧​មករា បណ្តោយ​អោយ​មាន​ល្បែង​សុីសង​ឆ្នោត​វៀត ណា​ម បើក​លេង​ដុះ​ស្លែ​យ៉ាង​គគ្រឹកគគ្រេង​មិន​បង្ត្រា​បដែល​បញ្ហា​នេះ​ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​មាន​ការព្រួយបារម្ភ​ភ័យខ្លាច​យ៉ាងខ្លាំង​បញ្ហា​អសន្តិសុខ សង្គម​និង​អំពើចោរកម្ម ចោរលួច​.​ចោរឆក់​.​ចោរប្លន់​.​ចោរ​គាស់​ផ្ទះ​.​គ្រឿងញៀន​និង​អំពើហឹង្សា​ក្នុង​គ្រួសារ​ជា​ដើម​ចមកើត​ចេញពី​ល្បែង​សុីសង​នេះឯង ។​

​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ខាងលើ​ស្នើសុំ​ដល់​លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ​. លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិន្ទ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មេត្តា​ជួយ​ចាត់​កម្លាំង​ជំនាញ​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​ទប់ស្កាត់​និង​បង្ក្រាប មេ​ឆ្នោត​វៀតណាម​ដុះ​ស្លែ ដែល​មាន​អាសយដ្ឋាន​:​ផ្ទះ​លេខ ៣៤ ផ្លូវ​លេខ ១៦៤ សង្កាត់​អូរ​ឬ​ស្សីទី​៣ ខណ្ឌ​៧​មករា អោយមាន​ប្រសិទ្ធភាព​ផង​ទាន​!៕