ថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ប្រធាន​. អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ចំណុច​ឃុំ​បាក់​រទេះ ស្រុក​កំពង់​សិលា ផ្លូវជាតិ​លេខ​4 ខេត្ត​ព្រះសីហនុ​ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​មានការ​បើកភ្លើង​ខៀវ​ពី​ប្រធាន​មន្ទីរ​សា​ធារ​ណះ​ការ​ខេត្ត​
Fri,16 May 2025 (Time 09:07 AM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ | ០១១ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 86នាក់)

ប្រភព​ពី​អាជីវករ​និង​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ផ្លូវជាតិ​លេខ​4 ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ យ៉ាង​ត្រជាក់ចិត្ត មិន​គួរ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក សេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ទូទាំង​ប្រទេស មើលរំលង រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ ដឹកជញ្ជូន​ទំនិញ​ពី​ខេត្ត​ព្រះសីហនុ​ចូល​ទៅ​ភ្នំពេញ និង​ពី​ខេត្ត​ផ្សេងៗ ឆ្លងកាត់ ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ឃុំ​បាក់រទេះ ស្រុក​កំពង់​សិលា ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ តាម អំពើ​ចិត្ត ដោយសារ​អាង​ខ្នងបង្អែក​រឹងមាំ មន្ត្រី​ធំៗ​នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជួន​ខេត​ព្រះសីហនុ​។ ចំណែក​លោក សេង ឈួន មេ​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត​ទូទាំងប្រទេស បណ្ដោយ ឲ្យ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ក្រុម​ឈ្មួញ និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​4 ខេត្ត​ព្រះសីហនុ ចូល​មក​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​មិន​លើស​ទម្ងន់​ក៏ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ប្រធាន​.​អនុប្រធាន​ស្ថានីយ៍​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ មិន​អាច​រំលង​បាន​ឡើយ​ហើយ​គ្មាន​ឈ្មួញ និង​អាជីវករ​ណា​ហ៊ាន​តវ៉ា​បាន​នោះ​ទេ ព្រោះ​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​2​កន្លែង​នោះ​យកឈ្មោះ​អ្នក​ធំ​ខាងលើ​មក​បិទបាំង​ភាពមិនប្រក្រតី​របៀប​ពុក រលួយ​របស់​ខ្លួន​ជា​រៀងរហូត​។

​ចំណែក​រថយន្ត​ដឹកទំនិញ​ធំៗ និង​រថយន្ត​ដឹក​ខ្សាច់​ដឹក​ថ្ម ផ្ទុក​លើស​ទម្ងន់​អាច​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​ជញ្ជីង​រថយន្ត​ទាំង​2​កន្លែង​នោះ​យ៉ាង​រលូន​ឲ្យតែ​ម្ចាស់​រថយន្ត​បង់លុយ​តាម​ការកំណត់​របស់​ប្រធាន​.​អនុប្រធាន​ដោយ​មិនបាច់​ចូល​ថ្លឹង​ឡើយ​។ ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពី​ទទួល​បាន​តំណែង​ជា​ប្រធាន មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ បណ្ដោយ​ឲ្យ​ប្រធាន​ស្ថានីយ៍​ថ្លឹង​រថយន្ត​អូរ​ចំណារ និង​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ស្ទឹងច្រាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ហេតុនេះ​ហើយ​សូម លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន និង លោក សេង ឈួន មេ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ប្រទេស គួរតែ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង​។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក រលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​ភាពមិន ប្រក្រតី​ប្រព្រឹត្ត​របៀប​អំពើពុករលួយ​របស់​ប្រធាន​. អនុប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ភូមិសាស្ត្រ ទាំងពី​ខាងលើ​ប្រែក្លាយ​ទៅ​ជា​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ​ជិះសេះ​លែងដៃ​៕​